លោក Tuchel មិនបារម្ភពីអនាគត ក្រោយពី PSG ចាញ់ក្រោមស្នាដៃក្រុម Leipzig (មានវីដេអូ) - CambodSports ព័ត៌មានកីឡាបាល់ទាត់

Darong

 

Post Top Ad

Makboboonlineshop


Post Top Ad

November 5, 2020

លោក Tuchel មិនបារម្ភពីអនាគត ក្រោយពី PSG ចាញ់ក្រោមស្នាដៃក្រុម Leipzig (មានវីដេអូ)

Responsive Ads Here

ko

Channel News Asia បានផ្សាយថា៖ លោក Thomas Tuchel គ្រូបង្វឹក​របស់​ក្លិប Paris Saint-Germain បាន​ច្រាន​ចោល​សំណួរ​ផ្សេង​ៗ​ជុំ​វិញ​អនា​គត​របស់​លោក ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ នៅលើ​ទឹកដីក្រុម RB Leipzig កាលពីថ្ងៃ​ពុធ បានផ្តល់​ការ​ខក​ចិត្ត​ដ៏​ធំមួយ​​លើ​ការ​ជឿជាក់​ក្នុងក្រប​ខ័ណ្ឌ Champions League របស់​ក្រុម​ម្ចាស់​ជើង​ឯក​រង​កាល​ពី​រដូវកាល​មុន​មួយ​នេះ​។

គ្រាប់​បាល់​ប៉េ​ណាល់​ទីនៅ​​តង់​ទី​២​របស់ Emil Forsberg បាន​ជួយ​ឲ្យ​ក្រុម Leipzig ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ពូល H របស់​ពួកគេ ក្រោយពី​កីឡាករ Christopher Nkunku បាន​រក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើក​ឆាក​របស់ Angel di Maria​។ Di Maria បាន​ស៊ុត​បាល់​ប៉េ​ណាល់​ដ៏សំខាន់​​១​គ្រាប់​មិនចូល​ទី ដើម្បី​បន្ថែម​​ការនាំមុខ​របស់​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង PSG បើ​ទោះ​បី​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដីអាល្លឺ​ម៉ង់ ដោយ​​គ្មាន​ទាំង​ខ្សែ​ប្រយុទ្ធ Neymar និង Kylian Mbappe ដោយ​សារ​តែ​របួស​ក៏ដោយ ហើយពួគ​គេ​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ជាមួយនឹង​សមា​ជិក​៩នាក់ ក្រោយពី​ការ​រងពិន័យ​កាត​ក្រហម​របស់​កីឡាករ Idrissa Gana Gueye និង Presnel Kimpembe​។

នេះ​គឺ​ជា​ការ​រង​បរា​ជ័យ​ដ៏​​អា​ម៉ាស​សម្រាប់ក្រុម PSG ដែល​បានផ្តួលក្រុម Leipzig ៣-០ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ​នេះ​កាលពី​រដូវ​កាល​មុន​ក្នុង​ទីក្រុង Lisbon កាល​ពី​ខែ​សីហា​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​​ដោយ​ទូរ​ទស្សន៍​បារាំង RMC Sport ថា តើ​លោកមាន​អារម្មណ៍​​ថា តំណែង​របស់​លោកស្ថិតក្នុង​ហានិភ័យ ស្រប​​ពេល​ដែល​មាន​ព័ត៌​មាន​លេច​ឮថា លោក​មិន​​មាន​ភាព​ស៊ី​សង្វាក់គ្នា​ជាមួយនឹង​ប្រធាន​ផ្នែក​កីឡា​លោក Leonardo ឬ​យ៉ាង​ណា លោក Tuchel បាន​ឆ្លើយ​ដ៏​សាមញ្ញ​ថា៖ «អត់​ទេ»៕


វីដេអូប្រកួត Highlight ៖


ប្រែសម្រួលដោយ៖ Cambod Sports

No comments:

Post a Comment

Post Top Ad