លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានរិះគន់លើតំបន់ការពាររបស់ក្រុម ដោយចាត់ទុកថា ជារឿង «មិនអាចលើកលែងឲ្យបាន» ខណៈដែលពួកគេបានរងបរាជ័យដ៏អាម៉ាសក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Basaksehir ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅទីក្រុង Istanbul កាលពីថ្ងៃពុធ។
Man United ដែលកំពុងតែធ្លាក់ចុះទម្រង់លេងនៅក្នុងក្របខ័ណ្ឌ Premier League បានចាប់ផ្តើមការប្រកួតក្នុងនាមជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះ ក្រោយពីការដណ្តើមបានជ័យជម្នះដ៏រំភើបលើក្រុម Paris Saint-Germain និងផ្តួលក្រុម RB Leipzig ៥-០។ ប៉ុន្តែ ការរងបរាជ័យនៅប្រទេសតួកគី ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល សម្រាប់ក្រុម Basaksehir បានបង្កើនសម្ពាធលើគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ក្រោយពួកគេបានបង្ហាញពីភាពទន់ខ្សោយក្នុងតំបន់ការពារ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប៣សម័យកាលមួយនេះ មិនបានបង្ហាញពីទម្រង់ការពារដ៏រឹងមាំឡើយ ខណៈដែលខ្សែប្រយុទ្ធ Demba Ba និង Edin Visca បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-០ មុន។ លោក Solskjaer បានឲ្យដឹងថា៖ «ពួកគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចដែលអ្នកធ្វើនៅអឺរ៉ុបអ៊ីចឹង នៅពេលដែលអ្នកការពារមិនបានល្អ។ គ្រាប់បាល់ទី១គឺថា យើងលេងបាល់ខ្លី ហើយភ្លេចថា ពួកគេនៅចាំខាងលើ។ នោះគឺជារឿងដែលមិនអាចលើកលែងឲ្យបានឡើយ»៕
សម្រួលដោយ៖ Cambod Sports
ប្រភព & វីដេអូពី៖ Channel News Asia
No comments:
Post a Comment