យោងទៅតាមសារព័ត៌មាន ‘Mirror’ បានអោយផ្សាយថា៖ លោក Carlo Ancelotti ហាក់ដូចជាមានឆន្ទៈក្នុងការបន្តកុងត្រាជាមួយ Everton ប៉ុន្មានឆ្នាំទៀត ។ ក្រុមប្រឹក្សាភិបាលរបស់ Everton ពិតជារីករាយណាស់ជាមួយនឹងការងាររបស់គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះណាស់ ។
ទោះបីចាញ់ ២ ប្រកួតជាប់ៗគ្នាក៏ដោយក៏ក្រុម Everton ឈរនៅលេខ ៣ ក្នុងតារាង Premier League និងមានត្រឹមតែ ៣ ពិន្ទុតាមពីក្រោយក្រុម Liverpool ដែលជាក្រុមកំពូលតារាង Premier League ។ ម្យ៉ាងទៀត លោក Ancelotti ដែលជាគ្រូបង្វឹករបស់ក្រុម Everton បានផ្តល់ឱ្យក្រុមនេះនូវមុខមាត់ថ្មី ។ នេះមានន័យថាក្រុមប្រឹក្សាភិបាលកំពុងគិតរួចហើយអំពីការបន្តរបស់គ្រូបង្វឹក។
ប្រសិនបើអតីតអ្នកចាត់ការទូទៅម៉ាឌ្រីដនៅតែបន្តនៅ Everton នោះការបន្តរបស់ជែមស៍ជាមួយ Everton ក៏នឹងធានាបានដែរ ។
No comments:
Post a Comment