Jude Bellingham ត្រូវបានកោះហៅឱ្យចូលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងបន្ទាប់ខ្សែបម្រើវ័យក្មេងក្រុម Borussia Dortmund មានវ័យទើបតែ១៧ ឆ្នាំរូបនេះធ្លាបបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិវ័យក្រោម ២១ ឆ្នាំកន្លងមកក្តី។
មួយវិញទៀតការកោះហៅនេះគឺបន្ទាប់ពីខ្សែការពារ Trent Alexander-Arnold របស់ក្រុមហង្សក្រហម Liverpool និងខ្សែបម្រើ James Ward-Prowse របស់ក្រុម Southampton បានដកខ្លួនចេញដោយសារបញ្ហារបួស។ក្រោយបង្ហាញខ្លួនអោយក្រុម Birmingham ឈុតធំជាលើកដំបូងនៅឆ្នាំ២០១៩និងចូលលេងបាន៤៤ប្រកួតរូបគេ បានផ្ទេរ ទៅចូលរួមជាមួយក្លឹបយក្សអាឡឺម៉ង់ Dortmund ក្នុងតម្លៃជាង៣០លានផោន កាលពីដើមរដូវកាលនិងបង្ហាញខ្លួនបាន ១១ប្រកួតកន្លងមក។
គួរបញ្ជាក់ថាអង់គ្លេសនិងត្រូវធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុម សាធារណរដ្ឋអៀរឡង់និងការប្រកួតពានរង្វាន់ Nation League ជាមួយបែលហ្ស៊ិកនិងអ៊ីស្លង់ចន្លោះថ្ងៃទី ១២ ដល់ ១៨ ខែវិច្ឆិកា។ ហើយរូបគេនិងក្លាយជាកីឡាករក្មេងជាងគេទី ៣ ដែលតំណាងឱ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បន្ទាប់ពីលោក Theo Walcott និង Wayne Rooney នាពេលកន្លងមក៕
ប្រភពព័ត៍មាន៖ BBC
No comments:
Post a Comment