ខ្សែការពារ Luke Shaw ត្រូវអវត្តមានរយៈពេលមួយខែដោយសាររបួសសរសៃពួរកំលុងពេល ទទួលជ័យ ជម្នះក្នុងលទ្ធផល ៣ទល់និង១ របស់ក្រុម Manchester United ជាមួយម្ចាស់ផ្ទះ Everton កាលពីចុងសប្តាហ៍មុន ស្របពេលខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេសរូបនេះត្រូវបានប្តូរជំនួសដោយកីឡាករ Axel Tuanzebe នៅនាទីទី ៦៧។ការលើកឡើងនេះបន្ទាប់ពីមានការវាយតម្លៃជាផ្លូវការណ៏ពីសំណាក់គ្រូពេទ្យប្រចាំក្លឹបរួចមក។
ដូច្នេះសម្រាប់ជម្រើស១១នាក់ដំបូងនៅការប្រកួតបន្ទាប់ក្រុមលោកSolskjaer និងត្រៀមដាក់ខ្សែការពារ Alex Telles ក្រោយពីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានខកខានការប្រកួត ៥ ខណៈការប្រកួតលើកចុងក្រោយគឺជំនួបជាមួយ Paris Saint-Germain ខណៈដែលរូបគេបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-១៩ ហើយត្រូវបានដាក់ អោយនៅដាច់ដោយឡែក អស់រយៈពេលពីរសប្តាហ៍កន្លងទៅ។
Man.Utd និងត្រូវបើកទ្វារកីឡាដ្ឋានស្វាគមន៏ក្រុម West Brom នៅទឹកដី Old Trafford នាថ្ងៃសៅរ៏សប្តាហ៏ក្រោយ ក្នុងការប្រកួតក្របខណ្ឌ Premier Leagueស្របពេលគ្រូបង្វឹកសញ្ចាតិន័រវេរូបនេះកំពុងតែតាមដានលើបញ្ហារបួសរបស់ខ្សែការពារ Victor Lindelof បន្ទាប់ពីរូបគេក៏មាន បញ្ហារបួសឆ្អឹងខ្នងកំលុងពេលប្រកួតឈ្នះEvertonផងដែរ៕
ប្រភពព័ត៍មាន៖ Goal
No comments:
Post a Comment