Premier League បានធ្វើការប្រកាសបេក្ខភាព ៨រូប ដែលអាចទទួលពានកីឡាករឆ្នើមប្រចាំខែតុលា នៅក្នុងថ្ងៃនេះ។
នៅក្នុងចំណោមបេក្ខភាពទាំងអស់ មានបេក្ខជន ២រូបដែលមកពីក្លឹប Tottenham Hotspur គឺខ្សែប្រយុទ្ធ Harry Kane និងខ្សែប្រយុទ្ធ Son Heung min។
ចំណែកឯបេក្ខជន ៦រូបទៀតមកក្លឹបផ្សេងៗគ្នា ដែលមានដូចជា ខ្សែប្រយុទ្ធ Southampton កីឡាករ Che Adams ខ្សែការពារ Wolverhampton កីឡាករ Conor Coady ខ្សែបម្រើ West Ham កីឡាករ Pablo Fornals ខ្សែបម្រើ Aston Villa កីឡាករ Jack Grealish ខ្សែការពារ Chelsea កីឡាករ Thiago Silva និងខ្សែការពារ Man City កីឡាករ Kyle Walker។
ចំពោះលទ្ធផល អ្នកទទួលពានខាងលើ ឆ្លងកាត់ ការបោះឆ្នោតពីអ្នកគាំទ្រ ថ្នាក់ដឹកនាំក្លឹប និងអ្នកជំនាញបាល់ទាត់មួយចំនួន ដែលនឹងត្រូវបានប្រកាសនៅសប្ដាហ៍ខាងមុខនេះ៕
ប្រភព៖ Premier League
No comments:
Post a Comment