Marcus Thuram របស់ Monchengladbach ក្លឹបធំៗនៅអឺរ៉ុបកំពុងចាប់អារម្មណ៍ - CambodSports ព័ត៌មានកីឡាបាល់ទាត់

Darong

 

Post Top Ad

Makboboonlineshop


Post Top Ad

November 6, 2020

Marcus Thuram របស់ Monchengladbach ក្លឹបធំៗនៅអឺរ៉ុបកំពុងចាប់អារម្មណ៍

Responsive Ads Here

 

ko


Barcelona និង Man City កំពុងត្រៀមប្រជែងជាមួយ Liverpool ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Marcus Thuram ពីក្លឹប Monchengladbach ក្នុងឱកាសដោះដូរកីឡាករពេលបញ្ចប់រដូវកាល ២០២០-២០២១នេះ។ កីឡាករអន្តរជាតិបារាំងវ័យ ២៣ឆ្នាំរូបនេះមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្លឹបនៅលីកកំពូលអាឡឺម៉ង់និងក្របខណ្ឌ Bundesliga ដោយស៊ុតបញ្ចូលទីបាន ៣ដង និងបង្កើតឪកាសបាន ៥ដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតចំនួន១០ លើកកន្លងមកនេះ។

គេហទំព័រ Bild បានចុះផ្សាយថា៖ “Liverpool ក្រុមការពារតំណែងជើងឯក Premier League បានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្ទេរយកកូនប្រុសរបស់អតីតខ្សែការពារនិងជាសមាជិកជ័យលាភីពានរង្វាន់ World Cup ១៩៩៨ គឺ លោក Lilian Thuram រូបនេះមកកាន់ទឹកដី Anfield នារដូវក្តៅនេះបើទុះបីជារូបគេមានកិច្ចសន្យាជាមួយ Gladbach រហូតដល់ខែមិថុនាឆ្នាំ ២០២៣យ៉ាងណាក្តី”។

ទោះបីជាយ៉ាងណា Thuram ទើបតែទទួលបានការកោះហៅដើម្បីបង្ហាញខ្លួនសម្រាប់ក្រុមមាន់គកបារាំងសម្រាប់ការប្រកួតនាពេលខាងមុខជាមួយហ្វាំងឡង់ព័រទុយហ្កាល់ព្រមទាំងស៊ុយអែត៕


ប្រភព៖ Bild

No comments:

Post a Comment

Post Top Ad