តាមប្រភពពី BBC បានឱ្យដឹងថា៖ លោក Carlo Ancelotti អ្នកចាត់ការទូទៅក្រុម Everton និយាយថាអ្នកចាំទី Jordan Pickford ត្រូវតែឈប់គិតច្រើនក្រោយរងការរិះគន់ និង ផ្តោតអារម្មណ៏លើទម្រង់លេងសម្រាប់ក្រុមអោយបាន ល្អប្រសើរឡើងវិញ។ Pickfordកីឡាករក្រុម ជម្រើសជាតិអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះមិនត្រូវបាន ដាក់ អោយចូលលេងពេលបរាជ័យចាញ់ក្រុមសារិកាព្រៃ Newcastle កាលពីសប្តាហ៏មុននោះទេ ប៉ុន្តែរូប គេ នឹងវិលត្រឡប់មកបង្ហាញខ្លួននៅក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ជាមួយបិសាចក្រហម Man United។
ចាប់តាំងពីចាប់ផ្តើមរដូវកាល ២០១៩-២០២០ Pick Pickford បានធ្វើអោយមានកំហុស ៥ដងក្នុងនោះធ្វើអោយរបូតគ្រាប់បាល់បញ្ចូលទី១លើក Martin Dubravka របស់ Newcastle ។ក្រោយមកទៀតលោក Pickford បានបង្កកំហុសនាំអោយមានរបួសធ្ងន់លើជង្គង់របស់ខ្សែការពារ Van Dijk ដែលទើបតែវះកាត់រួច។ទាំងលោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និងលោក Ancelotti អ្នកចាត់ការទូទៅក្រុម Everton បានសម្តែងនូជំនឿចិត្តថា Pickford និងបង្ហាញទម្រង់លេងបានល្អឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
អតីតគ្រូបង្វឹក AC Milan, Bayern Munich និង Real Madrid រូបនេះបន្តថាៈខ្ញុំធ្លាប់ឆ្លងកាត់ និងបណ្តុះបណ្តាលអ្នកចាំទីឆ្នើមកាលពីពួកគេនៅវ័យក្មេងដូចជា Gianlugui Buffon វីរបុរសក្រុម Juventus ជាដើម។ ដូច្នេះខ្ញុំមើលឃើញថា Pickford និងអាចអភិវឌ្ឍទម្រង់លេងបានល្អប្រសិនរូបគាត់ដឹងថាត្រូវធ្វើអ្វីនៅលើទីលាន និងដឹងពីគុណភាពដែលខ្លួនឯងកំពុងមាន៕
No comments:
Post a Comment