គ្រូបង្វឹក្រុមអសូរីអ៊ីតាលីលោក Roberto Mancini បានធ្វើតេស្ត៍វិជ្ជមានមេរោគកូវីត-១៩។ បុរសវ័យ ៥៥ ឆ្នាំដែលធ្លាប់ដឹកនាំក្រុម Manchester Cityចន្លោះ ឆ្នាំ ២០០៩-២០១៣រូបនេះត្រូវបានក្រុមគ្រូពេទ្យពិនិត្យតាមដាន និង ដាច់អោយនៅដាច់ដោយឡែកពីគេនៅផ្ទះរបស់គាត់ក្នុងទីក្រុងរ៉ូមរាជធានីរបស់ប្រទេស។
សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បានបញ្ជាក់ថាលោក Mancini បានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលការត្រួតពិនិត្យបុគ្គលិកបច្ចេកទេសតាមកាលកំណត់។ អ៊ីតាលីមានការប្រកួតចំនួន ៣ លើកក្នុងរយៈពេល ២ សប្តាហ៍ទៀតគឺការប្រកួតមិត្តភាពក្នុងផ្ទះជាមួយអេស្តូនីនៅថ្ងៃពុធនិងការប្រកួត Nations League ជាមួយប៉ូឡូញនិងបូស្នៀ។
កាលពីមុន Mancini បានបង្វឹក Inter Milan ឱ្យឈ្នះពាន Serie A ចំនួន ៣ លើកជាប់ៗគ្នាមុនពេលចូលរួមជាមួយ Man City ដែលជាកន្លែងរូបលោកបានជួយក្រុមមេឃខៀវ បានឈ្នះពាន Premier League ក្នុងឆ្នាំ ២០១២ និង FA Cup កាលពីឆ្នាំ ២០១១ ។ គាត់បានទទួលបន្ទុកក្រុមអ៊ីតាលីបន្ទាប់ពីពួកគេខកខានមិនបានចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ហើយបានដឹកនាំពួកគេឈ្នះ ១០ ដងពីការប្រកួត ១០ ប្រកួតជម្រុះព្រឹត្តការណ៏យូរ៉ូ ២០២០៕
ប្រភពព័ត៍មាន៖ BBC
No comments:
Post a Comment