កំណត់ត្រា Clean Sheet របស់ Chelsea ក្នុង ១០ ប្រកួតចុងក្រោយសម្រាប់រដូវកាលថ្មីនេះ - CambodSports ព័ត៌មានកីឡាបាល់ទាត់

Breaking


 

Post Top Ad



Post Top Ad

Responsive Ads Here

November 5, 2020

កំណត់ត្រា Clean Sheet របស់ Chelsea ក្នុង ១០ ប្រកួតចុងក្រោយសម្រាប់រដូវកាលថ្មីនេះ

រឿងរ៉ាវក្នុងពិភពបាល់ទាត់,ជាជាងបានកុងត្រា,ក្រោយឆ្លងកាត់លេងឲ្យក្លឹបកំពូលៗ,update and all sport news,serie a,ក្រោយ​ស៊ុត​ប៉េណាល់ទិ​អត់​ចូល,anfield,theara day,europa league,fanus network,តារាបាល់ទាត់,mr. sc channel,premier league,share the world,manchester city,champions league,hang meas hdtv news,manchester united,uefa europa league,khmer news hang meas,manchester united news,khmer sport news hang meas,uefa europa league វគ្គ32,ចង់ដឹងទេឥទ្ធិពលរបស់ ronaldo នៅ juventus មានអ្វីខ្លះ?

ប្រព័ន្ធការពាររបស់តោខៀវមានភាពរីកចម្រើនឡើង ហើយយើងបានឃើញយ៉ាងច្បាស់តាមរយៈការប្រកួតកាលពីយប់ថ្ងៃពុធ ម្សិលមិញ។ ក្នុងការប្រកួតក្របខណ្ឌ Champions League តោខៀវ Chelsea បានរយកឈ្នះ ក្លឹប Rennes។ នេះបង្ហាញអោយឃើញពីភាពរឹងមាំនៃប្រព័ន្ធការពាររបស់ Chelsea។

Chelsea បានឈ្នះ Rennes ដែលជាក្លឹបមកពី League 1 ៣-០។ បច្ចុប្បន្ននេះ Chelsea កំពុងឈរលេខរៀងទីមួយក្នុងពូល នៃក្របខណ្ឌ Champion League ដោយមានប្រាំពីរពិន្ទុរក្នុងដៃ។ ជាថ្មីម្តងទៀត ប្រព័ន្ធការពាររបស់ Chelsea មានភាពរឹងមាំ នេះក៏ដោយសារតែការរិះគន់កាលពីដើមរដូវកាលធ្វើអោយក្លឹបគិតកែទម្រង់ប្រព័ន្ធការពារដែរ។

Chelsea ស៊ុតចូលបាន ១១ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយរបស់ពួកគេ ក្នុង Premier League មានមនុស្សជាច្រើនសង្ស័យលើប្រព័ន្ធការពាររបស់ Chelsea កាលពីចាប់ផ្តើមការប្រកួតដំបូងៗក្នុងរដូវកាលថ្មីនេះ។ រហូតមកដល់ពេលនេះ Chelsea ធ្វើបាន clean sheet ៥ ប្រកួតជាប់គ្នាហើយ មានន័យថា មិនទាន់មានក្រុមណាស៊ុតចូល Chelsea ឡើយ។ លទ្ធផលល្អទាំងប្រាំប្រកួតជាប់គ្នានេះបានជម្រះភាពសង្ស័យរបស់មនុស្សជាច្រើនទៅលើប្រព័ន្ធការពាររបស់ Chelsea។

កាលពីឆ្នាំ ២០១០ Chelsea ក៏ធ្វើបាន clean sheet បានប្រាំប្រកួតជាប់គ្នាដែរ កាលនោះដឹកនាំដោយលោក Carlo Ancelotti។ រដូវកាលនេះ Chelsea ក៏ធ្វើបានដូចគ្នា ក្រោយការដឹកនាំរបស់លោក Lampard។ Chelsea ក៏ធ្វើបានកំណត់ត្រាមួយទៀតនៅ Champions League គឺបីប្រកួតហើយដែលមិនមានក្រុមណាស៊ុតចូល Chelsea។ នេះគឺជាកំណត់ត្រាលើកដំបូងតាំងពីរដូវកាល ២០០៩-២០១០ មក។

គួរបញ្ជាក់ផងដែរថាប្រព័ន្ធការពាររបស់ Chelsea មានភាពរឹងមាំឡើង គឺស្របគ្នានឹងការមករបស់អ្នកចាំទីគឺ កីឡាករ Edouard Mendy។ អ្នកចាំទីរូបនេះ ភ្លាត់អោយគេស៊ុតចូលតែមួយគ្រាប់ប៉ុណ្ណោះសម្រាប់ប្រាំពីរប្រកួត តាំងពីគាត់មកលេងជាមួយ Chelsea។

ខណៈពេលដែលប្រព័ន្ធការពារឡើងជើង ប្រព័ន្ធប្រយុទ្ធរបស់ Chelsea ក៏នៅតែមានភាពខ្លាំងខ្លាដដែល ដោយក្លឹបមានជើងស៊ុតជាច្រើន ដូចជា Timo Werner, Tammy Abraham, Giroud, Havertz និងកីឡាករជាច្រើនទៀត។


ប្រភព: Goal

No comments:

Post a Comment

Post Top Ad

Responsive Ads Here