Inter Milan នឹងអវត្តមានកម្លាំងដ៏សំខាន់មួយពេលប៉ះ Real Madrid នារាត្រីនេះ - CambodSports ព័ត៌មានកីឡាបាល់ទាត់

Darong

 

Post Top Ad

Makboboonlineshop


Post Top Ad

November 3, 2020

Inter Milan នឹងអវត្តមានកម្លាំងដ៏សំខាន់មួយពេលប៉ះ Real Madrid នារាត្រីនេះ

Responsive Ads Here

ko

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Inter Milan នឹងអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុម Real Madrid ដោយសារបញ្ហារបួសភ្លៅ។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិបែលហ្ស៊ិកវ័យ ២៧ ឆ្នាំបានស៊ុតបាល់បញ្ចូលទី ៧ គ្រាប់នៅ៦ប្រកួតចុងក្រោយនេះ។

ក្រុម Inter បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល B ដោយមាន ២ ពិន្ទុពីការប្រកួតស្មើទាំងពីរប្រកួត។ Alexis Sanchez បានវិលត្រឡប់មកហ្វឹកហាត់វិញបន្ទាប់ពីអង្គុយក្រៅការប្រកួត ៣ លើកកន្លងមកទោះបីគ្រូបង្វឹក លោក Antonio Conte ព្រលយពាក្យថានិងដាក់រូបគេចូលលេងជួប Real Madrid។

សម្រាប់ក្រុម Real Madrid ក៏នឹងត្រូវអវត្តមាន Nacho, Dani Carvajal ព្រមទាំង Martin Odegaard ដោយសារបញ្ហារបួស។ Real Madrid បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ២នៅក្របខណ្ឌ La Liga តែឈរនៅចំណាត់ថ្នាក់ទី៤ក្នុងពូល B ដោយ២ប្រកួតកន្លងមកគឺទទួលបាន១ពិន្ទុប៉ុណ្ណោះក្រោយចាញ់១ និង ស្មើ១។ 

No comments:

Post a Comment

Post Top Ad