Fulham ងើបចេញពីតំបន់កាត់ចោលក្រោយស្គាល់រសជាតិជ័យជំនះលើកដំបូង - CambodSports ព័ត៌មានកីឡាបាល់ទាត់

Darong

 

Post Top Ad

Makboboonlineshop


Post Top Ad

November 3, 2020

Fulham ងើបចេញពីតំបន់កាត់ចោលក្រោយស្គាល់រសជាតិជ័យជំនះលើកដំបូង

Responsive Ads Here
ko

ក្រុម Fulham បានទទួលជ័យជម្នះជាលើកដំបូងនៅក្របខណ្ឌ Premier League រដូវកាលនេះខណៈដែលពួកគេបានផ្តួលគូប្រជែង West Brom ក្នុងលទ្ធផល២ទល់និង០នៅកីឡាដ្ឋាន Craven Cottage ក្នុងលទ្ធផល២ទល់និង០កាលពីថ្ងៃច័ន្ទ ។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ De Cordova-Reid ដោយការតែតបញ្ចូលទីនៅនាទីទី២៦ និង ការស៊ុតបាល់ជើងឆ្វេងពីចំងាយរបស់កីឡាករ Aina នៅនាទី៣០។ ជ័យជំនះនៅសប្តាហ៏ទី៧នេះបានជួយអោយក្រុមលោក Scott Parker ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១៧ ដើម្បីគេចចេញពីតំបន់ដែលត្រូវកាត់ចេញ ។

ក្រុម West Brom មានឪកាសវាយបកតាមពីក្រោយមកវិញប៉ុន្តែក្រុមរបស់លោក Slaven Bilic នៅតែគ្មានសំណាង និង ស្គាល់រស់ជាតិឈ្នះការប្រកួតលីកកំពូលរដូវកាល ២០២០-២០២១ នេះទេ ដោយត្រូវធ្លាក់ទៅជំនួសតំណែងក្រុម Fulham នៅចំណាត់ថ្នាក់លេខ១៨វិញ៕

No comments:

Post a Comment

Post Top Ad