BBC បានចុះផ្សាយមុននេះបន្តិចថា៖ ខ្សែបម្រើអន្តរជាតិអង់គ្លេស Jordan Henderson និងខ្សែបម្រើស្លាប Raheem Sterling នឹងត្រូវអវត្តមានក្នុងការប្រកួតក្នុងយុទ្ធនាការ Nations League ជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ នៅរាត្រីនេះ ដោយសារតែបញ្ហារបួស។ នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស កាលពីថ្ងៃចន្ទ។
Henderson ត្រូវបានប្តូរចេញនៅត្រឹមតង់ទី១ ក្នុងពេលក្រុមខ្លួនបានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិក ដោយសារតែតឹងសាច់ដុំត្រង់ជើងរបស់កេ ស្របពេលដែល Sterling បានអវត្តមានការប្រកួតនោះដោយសារតែបញ្ហារបួសកំភួនជើង។ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កីឡាករទាំង២ បច្ចុប្បន្នបានវិលទៅកាន់ក្លិបរៀងៗខ្លួនរបស់ពួកគេវិញហើយដើម្បីទទួលបានការវិភាគបន្ថែមទៀត»។
ក្រុមជម្រើសជាតិអង់គ្លេស កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល A2 ដោយមាន៧ពិន្ទុពីការប្រកួត៥លើក ហើយពួកគេមិនអាចឈ្នះកៅអីទៅលេងក្នុងជុំផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Nations League បានឡើយ»៕
No comments:
Post a Comment