ស្កុតឡេន បញ្ចប់ការរង់ចាំ ដើម្បីឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ Euro ២០២០ បន្ទាប់ពីឈ្នះ ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី - CambodSports ព័ត៌មានកីឡាបាល់ទាត់

Breaking


 

Post Top Ad



Post Top Ad

Responsive Ads Here

November 13, 2020

ស្កុតឡេន បញ្ចប់ការរង់ចាំ ដើម្បីឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ Euro ២០២០ បន្ទាប់ពីឈ្នះ ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី

 



ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស្កុត​ឡេន បាន​ឈាន​សិទ្ធិ​ទៅលេងក្នុង​យុទ្ធនាការ​អន្តរ​ជាតិ​ដ៏ធំ​ជាលើក​ដំបូ​ង បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៩៨ តាមរយៈ​ការ​ឈ្នះកៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី ៥-៤ លើក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ១-១ ក្នុង​ទីក្រុង Belgrade​។

សំណាង​អាក្រក់​របស់ក្រុមជម្រើស​ជាតិ​ស្កុត​ឡេន នៃ​ការ​មិនធ្លាប់​ឈាន​ទៅ​ប្រកួត​យុទ្ធនាការ​ធំ​ៗក្នុង​រយៈ​ពេល​២​ទស​វត្សរ៍ ហាក់​ដូច​ជា​នៅ​បន្ត នៅពេល​​ដែល​​គ្រាប់​បាល់​តែតបញ្ចូល​ទី​របស់​កីឡាករ Luka Jovic បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​នាទី​បន្ថែម​១៥នាទី​២​ដង​។ គ្រាប់បាល់​បើកឆាក​របស់កីឡាករ Ryan Christie បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​មាន​គ្រាប់បាល់​នាំមុខ​មុន ក្នុង​ពេល​ដែលក្រុម​របស់​លោក Steve Clarke បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​។ ប៉ុន្តែ មិន​ខុស​អ្វី​ពីការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើក្រុម​ជម្រើស​ជាតិអ៊ី​ស្រា​អែល ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឡើយ ខណៈ​ដែលក្រុម​ជម្រើស​ជាតិស្កុត​ឡេន បាន​គ្រប់គ្រង​អារម្មណ៍​យ៉ាងល្អ​ក្នុង​​​ពេល​ស៊ុត​បាល់​ប៉េ​ណាល់​ទី មុន​នឹង​ដណ្តើម​បាន​ជ័យ​ជម្នះ នៅពេល​ដែលអ្នក​ចាំទី David Marshall បាន​សង្គ្រោះ​បាល់ពីការ​ស៊ុត​របស់​កីឡាករ Aleksandar Mitrovic​។

លោក Clarke បាន​ឲ្យដឹងថា៖ «នៅ​ពេលនេះ​យើង​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​មុខ​ឡើយ​។ ប្រទេស​ទាំង​មូល អាច​មាន​មោទន​ភាព ប៉ុន្តែ គ្មាន​នរ​ណាមាន​មោទ​ន​ភា​ព​ជាង​កីឡាករ​នៅ​លើ​ទីលាន​ឡើយ​»​។ Christie និង​ប្រធានក្រុម Andy Robertson បាន​សម្តែង​នូវ​​អារម្មណ៍​ដ៏រំភើប​របស់ខ្លួន ខណៈ​ដែល​បច្ចុប្បន្ន ស្កុត​ឡេន អាច​ផ្តោត​ទៅលើ​យុទ្ធនា​ការ​ដ៏ធំមួយ​ជាលើក​ដំបូង​​បាន​ហើយ​៕



ប្រភពពី៖ Channel News Asia

No comments:

Post a Comment

Post Top Ad

Responsive Ads Here