ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានទទួលការអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះទទួលក្រុមបាល់ទាត់ជម្រសើជាតិអ៊ីស្លង់ ក្នុងការប្រកួតពាន Nations League នៅសប្តាហ៍ក្រោយ នាកីឡដ្ឋាន Wembley ក្រោយពីរដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញលិខិតលើកលែងលើការធ្វើដំណើរមួយសម្រាប់គូប្រកួតរបស់ខ្លួន។
មានការព្រួយបារម្ភថា ក្រុមជម្រើសជាតិអង់គ្លេស មិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍បានឡើយ ដោយសារតែបញ្ហាវីរុសកូរ៉ូណាក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីស្លង់ និងដាណឺម៉ាក ក្នុងទីក្រុង Copenhagen កាលពីថ្ងៃអាទិត្យ។ ក្រុមជម្រើសជាតិដាណឺម៉ាក បានជាប់បម្រាមលើការធ្វើដំណើរ ចាប់តាំងពីថ្ងៃទី៧ ខែវិច្ឆិកា ដោយសារតែកង្វល់នានាលើករណីឆ្លងថ្មីរបស់ជំងឺកូវីដ ១៩ ដែលនាំឲ្យការប្រកួតនាកីឡដ្ឋាន Wembley ស្ថិតក្នុងភាពមិនច្បាស់ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) សម្លឹងឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ នៅលើទឹកដីអាល្លឺម៉ង់។
ជាមួយគ្នានេះ មានព័ត៌មានថា ប្រទេសអាល់បានី ក៏ជាជម្រើសមួយផ្សេងទៀតងផងដែរ ក្រោមការស្នើពី UEFA ប៉ុន្តែ បច្ចុប្បន្ន ទីក្រុងឡុងដ៍ បានបើកភ្លើងខៀវ ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងពិតជារីករាយណាស់ក្នុងការបញ្ជាក់ថា ក្រោយពីកិច្ចពិភាក្សានានា ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ការប្រកួតពាន UEFA Nations League ជាមួយនឹងក្រុមអ៊ីស្លង់ នាថ្ងៃពុធសប្តាហ៍ក្រោយ នឹងដំណើរការនៅកីឡដ្ឋាន Wembley»៕
ប្រភពពី៖ Channel News Asia
No comments:
Post a Comment