ក្រុមបាល់ទាត់ជម្រើសជាតិហ្វាំងឡង់ បានបំបាក់មុខរបស់ Marcus Thuram កាលពីថ្ងៃពុធ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិបារាំង ក្នុងលទ្ធផល ២-០ នៅថ្ងៃដែលខ្សែប្រយុទ្ធរបស់ក្លិប Borussia Moenchengladbach រូបនេះ បានដើរតាមគន្លងឪពុករបស់ខ្លួនគឺលោក Lilian Thuram តាមរយៈការបង្ហាញខ្លួនជាលើកដំបូងរបស់គេឲ្យក្រុមជម្រើសជាតិបារាំង។
Thuram ត្រូវបានជ្រើសរើសដោយលោកគ្រូបង្វឹក Didier Deschamps សម្រាប់ការប្រកួតមិត្តភាពនាកីឡដ្ឋាន Stade de France ពោលគឺក្នុងរយៈពេល២២ឆ្នាំ ក្រោយពីឪពុករបស់គេបានឈ្នះពាន World Cup នៅលើទីលានដូចគ្នានេះ ប៉ុន្តែ បើទោះបីបានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតំបន់ស្លាបឆ្វេងក៏ដោយ ប៉ុន្តែ មិនអាចបញ្ឈប់ហ្វាំងឡង់ ក្នុងការដណ្តើមបានជ័យជម្នះឡើយ។ តារាឆ្នើមវ័យ២៣ឆ្នាំរូបនេះ បានស៊ុតបាល់ប៉ះទៅនឹងរបារទីក្រោយពីលេងបានរយៈពេល១៥នាទី ហើយភ្លាមៗបន្ទាប់ពីនោះ រូបគេក៏បានបង្កើតឱកាសដ៏ល្អផ្សេងទៀតផងដែរ ខណៈដែលរូបគេ និង Lucas Digne បានបន្តដាក់សម្ពាធនៅតំបន់ស្លាបឆ្វេងលើក្រុមភ្ញៀវ។
ទោះបីជាយ៉ាងណា Marcus Forss បានធ្វើឲ្យក្រុមម្ចាស់ផ្ទះស្រឡាំងកាំង នៅពេលដែលរូបគេបានទទួលបាល់ ក្រោយពីការប្រព្រឹត្តកំហុសរបស់ Moussa Sissoko និងបានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ។ ក្រុមជម្រើសជាតិបារាំង បានជួបការពិបាកក្នុងការវាយបកវិញ នៅមុនបេល Onni Valakari បានបន្ថែមការនាំមុខសម្រាប់ក្រុមភ្ញៀវ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ៕
វីដេអូ៖
ប្រភពព័ត៌មាន៖ Channel News Asia
No comments:
Post a Comment