កីឡាករ Marc-Andre Ter Stegen បានលេងនៅក្នុងការប្រកួតដំបូងរបស់គាត់នៃរដូវកាលនេះកាលពីយប់ថ្ងៃពុធខណៈដែលក្រុម Barcelona បានបំបាក់ក្រុម Dynamo Kiev ក្រោមថ្វីជើងរបស់គាត់ ២-១ នៅលើទឹកដី Camp Nou ។
ទោះបី Ronald Koeman បានដាក់កីឡាករខ្លាំងៗការពារក៏ដោយក៏កីឡាករអ្នកចាំទីអាឡឺម៉ង់នៅតែត្រូវធ្វើការបញ្ឈប់គ្រាប់បាល់បានយ៉ាងល្អ ។ លោក Ter Stegen បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតថា “គូប្រជែងមានឱកាសច្រើនគួរសមហើយយើងត្រូវកែលម្អបន្ថែម” ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះសារភាពថា Barcelona ចាប់ផ្តើមការប្រកួតបានល្អដោយ Lionel Messi ស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីបានតែ ៥ នាទី ។ ការប្រកួតនៅតង់ទី ១ ក្រុមធ្វើការបានល្អ តែក្រោយមកនៅតង់ទី ២ យើងហាក់ដូចជាត្រូវរងការគ្របវិញពី Dynamo Kiev ។
Ter Stegen បានបន្តកិច្ចសន្យាថ្មីនៅ Barcelona ហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនដែលគិតចង់ចាកចេញទេ ។ គាត់បាននិយាយថា៖ “ខ្ញុំមិនដែលមានការសង្ស័យអំពីការចាកចេញនោះទេ។ យើងចង់ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបហើយនៅពេលដំបូងវាពិបាកបន្តិចប៉ុន្តែវាជារឿងធម្មតាទេទាំងក្លិបនិងខ្ញុំច្បាស់ណាស់ថាយើងចង់បន្តជាមួយគ្នា។
ប្រភព៖ Allfootball
No comments:
Post a Comment