អ្នកចាត់ការទូទៅក្រុមគោជល់អេស្បាញលោក Luis Enrique បានបញ្ជាក់ប្រាប់ថារូបលោកពេញចិត្តទម្រង់លេង ដ៏ល្អឥតខ្ចោះរបស់កូនក្រុមនៅពេលដែលពួកគេបានផ្តួលក្រុមជើងខ្លាំងអាឡឺម៉ង់ក្នុងលទ្ធផលដ៏លើសលប់ដល់ទៅ ៦ទល់និង០ ក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ Nations League របស់ពួកគេបន្តទៀត។
ទន្ទឹមគ្នានេះផងដែរអតីតគ្រូបង្វឹកក្រុមអ្នកមានបុណ្យBarcelona បានបញ្ជាក់ប្រាប់ថាៈ ខ្សែការពារកណ្តាលដ៏ សំខាន់របស់ក្រុមគឺកីឡាករSergio Ramos មានបញ្ហារបួសតិចតួចប៉ុណ្ណោះ ហើយមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ នោះទេ។
គួរបញ្ជាក់ថាគ្រាប់បាល់របស់ Ferran Torres និង Alvaro Morata, Rodriព្រមទាំង Mikel Oyarzabal បាននាំអោយអេស្ប៉ាញឈរនៅកំពូលតារាងក្នុងពូល A៤ដើម្បីនាំមុខគូប្រជែងរបស់ពួកគេ។ គួរបញ្ជាក់ថា ជ័យជម្នះនេះគឺជាលើកដំបូងរបស់អេស្បាញក្នុង ៤ ប្រកួតចុងក្រោយបន្ទាប់ពី ពួកគេប្រកួតត្រឹមស្មើជាមួយ ស្វ៊ីសនិងហូល្លង់ហើយចាញ់អ៊ុយក្រែន៕
ប្រភពពី៖ Be In Sports
No comments:
Post a Comment