ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានផ្តួលក្រុមជម្រើសជាតិដាណឺម៉ាក ក្នុលទ្ធផល ៤-២ ក្នុងទីក្រុង Leuven កាលពីថ្ងៃពុធ ដើម្បីកក់ក្តៅអីរបស់ខ្លួនសម្រាប់ការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រ នៅឆ្នាំក្រោយ ខណៈដែល Romelu Lukaku បានស៊ុតបាល់បញ្ចូលទី២គ្រាប់។
ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ីតាលី បានផ្តួលក្រុមជម្រើសជាតិបូស្នី ២-០ ដើម្បីឈានទៅជុំផ្តាច់ព្រ័ត្រដូចគ្នា។ ក្រុមជម្រើសជាតិបែលហ្ស៊ិករបស់លោក Roberto Martinez ដែលមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីឈ្នះកៅអីទៅវគ្គបន្តពីការប្រកួតក្នុងពូល A2 ប៉ុន្តែ បានឈានទៅវគ្គបន្តបានយ៉ាងងាយស្រួល។ បច្ចុប្បន្ន Lukaku បានស៊ុតបាល់បញ្ចូលទី១៧គ្រាប់ ក្នុងការប្រកួតអន្តរជាតិ១៤លើកចុងក្រោយរបស់គេ ក្រោយពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងតង់ទី២។
ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ត្រូវតែដណ្តើមឲ្យបានជ័យជម្នះ ក្នុងទីក្រុង Sarajevo ដើម្បីមានភាពជាក់លាក់ក្នុងការឆ្លងផុតពូល A1 ប៉ុន្តែ បានជួបបញ្ហាតិចតួចប៉ុណ្ណោះ ក្នុងពេលផ្តួលក្រុមជម្រើសជាតិបូស្នី ២-០។ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងអ៊ីតាលី នឹងចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯកពិភពលោកបារាំង និងអេស្ប៉ាញ ក្នុងការឈ្នះកោអីទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ នាខែតុលា ឆ្នាំក្រោយ៕
វីដេអូ៖
ប្រភពពី៖ Channel News Asia
No comments:
Post a Comment