ហង្សក្រហម Liverpool បានបញ្ជាក់ជាផ្លូវការណ៏ថា Joe Gomez ក្រោយធ្វើការវះកាត់របួសសរសៃពួរជង្គង់ខាងឆ្វេង នៅមិនទាន់ដឹងពីពេលវេលាជាក់លាក់ណាមួយដែលអាចវិលត្រលប់មកចូលលេងបាននោះទេ ។
មានន័យថារូបគេប្រឈមការខកខានបង្ហាញខ្លួនជួយក្រុមសម្រាប់ការប្រកួតដែលនៅមានរហូតបញ្ចប់រដូវកាលនេះតែម្តង។ Gomez ចូលលេងបានស្ទើរតែទាំងអស់ក្នុងការប្រកួតនៅ លីគកំពូលអង់គ្លេសនិងឆេមពានលីកលើកលែងតែ២ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។ ហើយបញ្ហារបួសនេះមិនខុសពីពេលដែលខ្លួនធ្លាប់បានជួបកាលពីឆ្នាំ ២០១៥ កន្លងទៅនោះទេ។ គួរបញ្ជាក់ថាGomezកីឡាករវ័យ២៣ឆ្នាំរូបនេះបានរងរបួសកាលពីថ្ងៃពុធខណៈពេលហ្វឹកហាត់ជាមួយជម្រើសជាតិអង់គ្លេសមុនពេលប្រកួតមិត្តភាពជាមួយសាធារណរដ្ឋអៀរឡង់កាលពីយប់ថ្ងៃព្រហស្បត្ត៏។
ក្រុមការពារតំណែងជើងឯកអង់គ្លេសក៏ប្រឈមនិងការអវត្តមាន ខ្សែការពារកណ្តាលដ៏រឹងមាំគឺ Virgil van Dijk ដោយសារតែបញ្ហារបួសជង្គង់ដូចគ្នានេះនិងត្រូវអវត្តមានពេញមួយរដូវកាលផងដែរនោះ៕
ប្រភពព័ត៍មាន៖ BBC
No comments:
Post a Comment