Liverpool និង Bayern ឈ្នះដោយងាយ ខណៈ Real ផ្តួល Inter ទាំងប្រផិតប្រផើយ - CambodSports ព័ត៌មានកីឡាបាល់ទាត់

Darong

 

Post Top Ad

Makboboonlineshop


Post Top Ad

November 4, 2020

Liverpool និង Bayern ឈ្នះដោយងាយ ខណៈ Real ផ្តួល Inter ទាំងប្រផិតប្រផើយ

Responsive Ads Here

 

ko

ខ្សែ​ប្រយុទ្ធ Diogo Jota បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ពេលក្រុម Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ ៥-០ លើក្រុម Atalanta ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​​ជើង​ឯក Bayern Munich បាន​ស៊ុត​បាល់​បញ្ចូល​ទី៦​គ្រាប់ ហើយ Real Madrid បាន​ផ្តួលក្រុម Inter Milan ទាំង​ប្រផិត​ប្រផើយ​ក្នុងការ​ប្រកួត​ដ៏​រំភើប​នៅ​អ៊ី​តាលី​។

នៅ​រាត្រី​នៃ​ការ​ប្រកួត​ដ៏រំភើប​ទូ​ទាំង​អឺ​រ៉ុប ការ​បង្ហាញ​ពី​ទម្រង់​លេ​យ៉ាងល្អ​​បាន​កើត​ឡើង​ពី​សំណាក់​កីឡាករ Jota ស្រប​ពេល​ដែលក្រុម Borussia Moenchengladbach ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៦​គ្រាប់​ផង​ដែរ ​នៅ​អ៊ុយ​ក្រែន​។ Jota បាន​ប្រាប់​​សារ​ព័ត៌​មាន BT Sport ថា៖ «ខ្ញុំ​កំពុង​តែ​លេង​ឲ្យ​ក្រុម​ខ្លាំង​បំផុត​​ក្នុង​អាជីព​របស់​ខ្ញុំមក​ទល់ពេលនេះ​។ ខ្ញុំ​មិន​ដឹង​ថា នេះ​គឺ​ជា​ពេល​វេលា​ដ៏ល្អ​បំផុត​នៃ​អាជីព​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ ពិតណាស់ ការ​ស៊ុត​បាល់​បញ្ចូល​ទី គឺ​ជា​របៀប​ដែល​ខ្ញុំ​លេង​​កីឡា​បាល់ទាត់​»​។

ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​៣លើក​ពី​ការ​ប្រកួត​ទាំង​៣​លើក Liverpool កំពុង​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​បញ្ចប់​ដោយ​ឈរលេខ​១​ក្នុងពូល D ស្រប​ពេល​ដែល Ajax និង Atalanta មាន​៥ពិន្ទុ​ដូចគ្នា​។ ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Bayern បច្ចុប្បន្ន​បាន​កត់ត្រា​ជ័យជម្នះ​១៤លើក​ជាប់​ៗ​គ្នា​ក្នុង Champions League ក្រោយពី​បានផ្តួល​ក្រុម Salzburg ៦-២ នៅ​អូទ្រីស ស្រប​ពេល​ដែលក្រុម​ជើងខ្លាំង Real បានផ្តួល Inter ៣-២ ដើម្បី​រក្សា​ក្តី​សង្ឃឹមនៃ​ការ​ឈាន​ទៅ​វគ្គ​បន្ត​៕

No comments:

Post a Comment

Post Top Ad