ក្រុម Liverpool បានជម្នះលើវិបត្តិកីឡាកររបួស ដើម្បីតាមស្មើពិន្ទុជាមួយនឹងក្រុម Tottenham នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះក្នុងលទ្ធផល ៣-០ លើក្រុម Leicester ស្របពេលដែលក្រុមនៅសល់សមាជិកត្រឹមតែ១០នាក់ Arsenal ត្រឹមតែអាចទទួលបានលទ្ធផលស្មើ ០-០ លើទឹកដីក្រុម Leeds United ក្រោយពី Nicolas Pepe រងពិន័យកាតក្រហមកាលពីថ្ងៃអាទិត្យ។
ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានលេងដោយគ្មានតារាឆ្នើម Virgil van Dijk, Joe Gomez, Trent Alexander-Arnold, Jordan Henderson, Thiago Alcantara, Xherdan Shaqiri និង Alex Oxlade-Chamberlain ស្របពេលដែលខ្សែប្រយុទ្ធដ៏មុតស្រួច Mohamed Salah បានអវត្តមានដោយសារតែឆ្លងវីរុសកូរ៉ូណា។ ប៉ុន្តែ ក្រុមរបស់លោក Jurgen Klopp នៅតែមានភាពខ្លាំង ដោយផ្តួលក្រុម Leicester យ៉ាងងាយ។ ការរងបរាជ័យរបស់ក្រុម Leicester មានន័យថា ក្រុម Arsenal ដេញតាមពីក្រោយក្រុមឈរលេខ៤ ត្រឹមតែ៥ពិន្ទុគត់ ប៉ុន្តែ លោក Mikel Arteta បានផ្ទុះកំហឹងចំពោះការខ្វះនូវពិន័យរបស់ Pepe ខណៈដែលក្រុមកាំភ្លើងធំពិតជាមានសំណាងក្នុងការដណ្តើមបាន១ពិន្ទុនាកីឡដ្ឋាន Elland Road។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ដែលក្រុមរបស់លោក បានទទួលជ័យជម្នះត្រឹមតែ១លើកគត់ ក្នុងចំណោមការប្រកួតលីក៥លើកចុងក្រោយរបស់ពួកគេ បានឲ្យដឹងថា៖ «នេះជាការមិនអាចទទួលយកបានឡើយ»៕
វីដេអូ៖
ប្រភពព័ត៌មាន៖ Channel News Asia
No comments:
Post a Comment