តាមសារព័ត៌មាន រ៉យទ័រ៖ ខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់បាល់ទី២០០របស់គេ ក្នុងការប្រកួតលើកទី៣០០សម្រាប់ក្រុម Tottenham Hotspur ខណៈដែលពួកគេទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Ludogorets ហើយកីឡាករ Andrija Zivkovi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅពេលដែលក្រុម PAOK បានកត់ត្រាជ័យជម្នះដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៤-១ លើក្រុម PSV Eindhoven ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធអន្តរជាតិ Kane បានតែតបាល់បំប៉ោងសំណាញ់ទី ក្រោយពីការបញ្ជូនបាល់យ៉ាងល្អពី Lucas Moura នៅនាទី ទី២៣ ដើម្បីជួយឲ្យក្រុម Spurs ស្ថិតលើផ្លូវឆ្ពោះទៅរកជ័យជម្នះលើក្រុមជើងខ្លាំងរបស់ប៊ុលហ្គារី ខណៈដែលជ័យជ័យជម្នះនេះ បានជួយឲ្យពួកគេឡើងទៅឈរចំណាត់ថ្នាក់លេខ១ ដោយមាន៦ពិន្ទុពីការប្រកួត៣លើក។ ដោយឡែក ក្រុម Royal Antwerp បានរងបរាជ័យក្រោមស្នាដៃក្រុម LASK ១-០ ក្នុការប្រកួតពូលដូចគ្នានោះ។
ស្របពេលជាមួយគ្នានេះ លោក Mikel Arteta បានអំពាវនាវឲ្យមានការប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្តាល ក្នុងក្របខ័ណ្ឌ Europa League វគ្គចែកពូល បើទោះបីក្រុម Arsenal បានកត់ត្រាជ័យជម្នះ ៤-១ លើក្រុម Molde ក៏ដោយ។ ក្រុមកាំភ្លើងធំមួយនេះ បានបោះជំហានឆ្ពោះទៅកាន់វគ្គបន្ត ក្នុងពូល B តាមរយៈការដណ្តើមបានជ័យជម្នះ៣លើកពីការប្រកួតទាំង៣លើករបស់ខ្លួន។
វីដេអូ៖
No comments:
Post a Comment