អេស្ប៉ាញ ធ្វើឲ្យ អាល្លឺម៉ង់ ជួបថ្ងៃដ៏ខ្មៅងងឹត ខណៈ Giroud ក្លាយជាវីរបុរសសម្រាប់បារាំង (មានវីដេអូ) - CambodSports ព័ត៌មានកីឡាបាល់ទាត់

Darong

 

Post Top Ad

Makboboonlineshop


Post Top Ad

November 18, 2020

អេស្ប៉ាញ ធ្វើឲ្យ អាល្លឺម៉ង់ ជួបថ្ងៃដ៏ខ្មៅងងឹត ខណៈ Giroud ក្លាយជាវីរបុរសសម្រាប់បារាំង (មានវីដេអូ)

Responsive Ads Here

 

cambodsports+%25E1%259E%2596%25E1%259F%2590%25E1%259E%258F%25E1%259F%258C%25E1%259E%2598%25E1%259E%25B6%25E1%259E%2593%25E1%259E%2580%25E1%259E%25B8%25E1%259E%25A1%25E1%259E%25B6+%25E1%259E%2580%25E1%259E%25B8%25E1%259E%25A1%25E1%259E%25B6%25E1%259E%2594%25E1%259E%25B6%25E1%259E%259B%25E1%259F%258B%25E1%259E%2591%25E1%259E%25B6%25E1%259E%258F%25E1%259F%258B+%25E1%259E%2580%25E1%259E%25BC%25E1%259E%259C%25E1%259E%25B8%25E1%259E%258A+%25E1%259E%2581%25E1%259F%2592%25E1%259E%2598%25E1%259F%2582%25E1%259E%259A+%25E1%259E%2597%25E1%259E%25B6%25E1%259E%259F%25E1%259E%25B6%25E1%259E%2581%25E1%259F%2592%25E1%259E%2598%25E1%259F%2582%25E1%259E%259A%252C%25E1%259E%258F%25E1%259E%25B6%25E1%259E%259A%25E1%259E%25B6+ronaldo+messi+neymar+psg+bvb+bayernmunich+laliga+bundesliaga+seriea+premierleague+sport+cam+camsports

ខ្សែ​ប្រយុទ្ធ Ferran Torres បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ភ្លក្ស​រស​ជាតិនៃ​ការ​រង​បរា​ជ័យ​ដ៏​ធំបំផុត​ក្នុង​រយៈពេល​៨៩ឆ្នាំ កាលពីថ្ងៃ​អង្គារ តាមរយៈការ​ដណ្តើម​បាន​ជ័យ​ជម្នះ ៦-០ ក្នុង​ទីក្រុង Seville ដើម្បីឈ្នះ​កៅអី​ទៅលេងក្នុង​យុទ្ធនាការ UEFA Nations League ជុំ​ផ្តាច់ព្រ័ត្រ និង​ចូលរួម​ជាមួយនឹងក្រុម​បារាំង ដែលបាន​វាយ​បក​​តាមពីក្រោយ​ដើម្បីផ្តួល​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ៤-២​។

ខ្សែ​ប្រយុទ្ធ Torres របស់​ក្លិប Manchester City បានក្លាយ​ជា​វីរបុរស​របស់​អេ​ស្ប៉ាញ ដែល​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ ខណៈ​ដែល​​ក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​បង្ហាញពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​​ដ៏គួរ​ឲ្យ​កត់សម្គាល់​។ លទ្ធផល​នេះ នាំ​ឲ្យ​មានការ​ចោទ​ជា​សំណួរ​ផ្សេង​ៗ​ពីគ្រូបង្វឹក​នៃក្រុម​​បាល់ទាត់​ជម្រើស​ជាតិអាល្លឺម៉ង់​លោក Joachim Loew ដែល​បាន​ស្ថិត​ក្រោមសម្ពាធ​រួច​ជាស្រេច មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនេះ​។ ក្រោយពី​អាល្លឺ​ម៉ង់ បាន​រង​បរា​ជ័យ​ដ៏​ធំផុត​ បើ​គិត​ចាប់​តាំងពី​ចាញ់​អូ​ទ្រីស ៦-០ ក្នុង​ឆ្នាំ​១៩៣១ លោក Loew បានទទួលស្គាល់​ថា៖ «នេះ​គឺ​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​យើង​»​។

បច្ចុប្បន្ន អាល្លឺម៉ង់ នៅ​សល់​រយៈ​ពេល​ជាច្រើន​ខែ​ទៀត ដើម្បី​ស្តា​រមុខ​មាត់​ពីការ​ចាញ់​របស់​គេ នៅមុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ នៅ​ខែ​មីនា ហើយ​បន្ទាប់​មក​ពីការប្រកួត Euro ឆ្នាំ​២០២០ នៅ​ខែមិថុនា និង​កក្កដា​៕


វីដេអូ៖


ប្រភពពី៖ Channel News Asia

No comments:

Post a Comment

Post Top Ad