តារាវ័យក្មេង Fati របស់ Barca អវត្តមាន៤ខែ ក្រោយការវះកាត់ជង្គង់ - CambodSports ព័ត៌មានកីឡាបាល់ទាត់

Breaking


 

Post Top Ad



Post Top Ad

Responsive Ads Here

November 10, 2020

តារាវ័យក្មេង Fati របស់ Barca អវត្តមាន៤ខែ ក្រោយការវះកាត់ជង្គង់

 

barca,arturo vidal barca goals,barça,mercato,paratici,foot mercato,fati,marcelo,coutinho barcelona,ansu fati,atletico,atlètico,atlético,barcelona,barcelone,នៅក្នុងអាជីពរបស់ខ្លួន,mauro icardi,fc barcelone,roberto carlos,ទាក់ទនទៅនឹងអនាគតរបស់ខ្លួន,atletico madrid,vidal barcelona,messi barcelona,lautaro martinez,dara,dortmund vs barcelona,arturo vidal barcelona,ឆ្នាំ​លេង​ឲ្យ barcelona,suarez,morata,neymar,arturo vidal goal barcelona,arsenal,rakitic,ansu fati ត្រៀមបំបែកកំណត់ត្រា,casemiro

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Ansu Fati របស់ក្លិប Barcelona នឹង​ត្រូវ​អវត្តមាន​រយៈ​​ពេល​៤​ខែ ក្រោយពីបាន​ទទួល​ការ​វះកាត់​ជង្គង់​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​ក្លិប La Liga មួយនេះ កាលពីថ្ងៃចន្ទ​។

Fati ដែល​បាន​ឈាន​ចូល​វ័យ​១៨​ឆ្នាំ កាលពី​ខែមុន​នោះ បាន​បាក់​ឆ្អឹង​ខ្ចី​របស់គេ នៅ​ត្រង់​ជង្គង់​ខាង​ឆ្វេង អំឡុ​ង​ពេលក្រុម Barcelona ទទួល​បាន​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ៥-០ លើ​ក្រុម Real Betis កាលពីថ្ងៃសៅរ៍​​។ ក្លិប Barcelona បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែ​ការណ៍​មួយ​ថា៖ «Ansu Fati បាន​ទទួលការ​វះ​កាត់យ៉ាង​ជោគ​ជ័យ ពី​វេជ្ជ​បណ្ឌិត Ramon Cugat ក្រោមការ​ត្រួត​ពិនិត្យ​របស់​បុគ្គ​លិក​សុខា​ភិបាល​របស់​ក្លិប​។ កីឡាករ​រូបនេះ នឹង​​ត្រូវ​អវត្ត​មាន​ប្រហែល​ជា​៤​ខែ​»​។ Fati នឹង​អវត្ត​មានក្នុងការ​ប្រកួត​ដ៏សំខាន់​របស់ក្រុម Barcelona លើ​ទឹកដីក្រុម Atletico Madrid ក្នុងក្រ​ប​ខ័ណ្ឌ La Liga នៅ​ចុង​ខែ​នេះ ក៏ដូច​ជា​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល និង​ពាន​អេ​ស្ប៉ាញ Super Cup ដែល​នឹ​ង​ត្រូវ​រៀប​ចំឡើង​នៅ​ខែ​មករា នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​។

Fati គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​សម្រាប់​ក្រុម Barcelona នៅ​រដូវ​កាល​នេះ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១០​លើក​ក្នុង La Liga និង Champions League​៕

 

ប្រភព​ព័ត៌​មាន៖BBC

No comments:

Post a Comment

Post Top Ad

Responsive Ads Here