ក្រុម Everton បានខកខានឱកាសវិលត្រឡប់ទៅឈរទីកំពូលតារាង លីគកំពូលអង់គ្លេសខណៈដែល កីឡាករCallum Wilson បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឱ្យក្រុមម្ចាស់ផ្ទះ សារិកាព្រៃ Newcastle ទទួលបានជ័យជម្នះលើកដំបូងនៅក្នុងការប្រកួត ៣ លើកចុងក្រោយរបស់ពួកគេនៅ ក្នុងការប្រកួតសប្តាហ៏ទី៧កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល២ទល់និង១នៅកីឡាដ្ឋានSt.James Park។
គ្រាប់បាល់វាយបករបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេសDominic Calvert-Lewin នៅជិតបញ្ចប់ការប្រកួតមិនអាចស្រោចស្រង់ស្ថានការណ៏បាននោះទេ ខណៈគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោកAncelottiបានតាមទាន់កំណត់ត្រាចាញ់២ប្រកួតជាប់គ្នាជាលើកទី ១ ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៤ នៅពេល ដែលរូបលោកនៅដឹកនាំ Real Madrid ។
លទ្ធផលនេះមានន័យថាEvertonរំកិលមកលេខរៀងទី៣មាន ៣ ពិន្ទុតាមពីក្រោយក្រុមការពារតំណែងជើងឯក Liverpool និងក្រុមលេខ២Tottenham១ពិន្ទុ ខណៈNewcastle ឡើងមកឈរនៅចំណាត់ថ្នាក់លេខរៀងទី ១០៕
No comments:
Post a Comment