ទីបំផុតគ្រាប់ Gareth Bale រកឃើញគ្រាប់បាល់ដំបូងរបស់ខ្លួន ចាប់តាំងពីការចុះហត្ថលេខាក្នុងលក្ខណ្ឌខ្ចីជើងវិលត្រលប់មកកាន់ក្រុមមាន់ខ្នាយមាស Tottenham ក្នុងលទ្ធផលផ្តួលក្រុមភ្ញៀវBrighton ២ទល់និង១ ដើម្បីនាំពួកគេអោយឡើងឈរនៅលេខ ២ ក្នុងតារាង ក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
គិតត្រឹមតង់ទី២នាទីទី៧២គូទំាងពីរទទួលលទ្ធផល១ស្មើបន្ទាប់ពីខ្សែប្រយុទ្ធ Harry Kaneរកបានគ្រាប់បាល់នាំ មុខដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រនិងជាគ្រាប់បាល់ទី ១៤៩ នៃក្របខ័ណ្ឌ Premier League មុនពេលខ្សែការពារ Tariq Lamptey បានរកគ្រាប់បាល់តាមស្មើដ៏ចម្រូងចម្រាស ។
Bale ខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះមានឪកាសតែត បាល់បញ្ជូលទីក្រោយពីខ្សែការពារអន្តរជាតិអេស្បាញ Sergio Reguilon លើកចេញពីស្លាបខាងឆ្វេង ខណៈអ្នកចាំទី Robert Sanchez មិនអាចជួយសង្គ្រោះបាល់បាន។
គ្រាប់បាល់ជ័យជំនះនេះនេះគឺជាគ្រាប់លើកដំបូងដែលរូបគេចាកចេញពីក្លឹបគិតចាប់តាំងពីខែឧសភាឆ្នាំ ២០១៣ កន្លងមក។ជ័យជំនះនៅសប្តាហ៏ទី៧នេះនាំអោយក្រុមលោក Mourinho ឡើងមកឈរនៅ លេខរៀងទី២ មានគម្លាត២ពិន្ទុប៉ុណ្ណោះពីក្រុមការពារតំណែងជើងឯក Liverpool៕
No comments:
Post a Comment