ក្លឹប Ateltico Madrid បានចុះហត្ថលេខានាំយកខ្សែបម្រើកណ្តាល Geoffrey Kondogbia - CambodSports ព័ត៌មានកីឡាបាល់ទាត់

Darong

 

Post Top Ad

Makboboonlineshop


Post Top Ad

November 4, 2020

ក្លឹប Ateltico Madrid បានចុះហត្ថលេខានាំយកខ្សែបម្រើកណ្តាល Geoffrey Kondogbia

Responsive Ads Here

 

cambodsports

ក្លឹប Ateltico Madrid បានចុះហត្ថលេខានាំយកខ្សែបម្រើកណ្តាល Geoffrey Kondogbia ពីក្រុមគូប្រជែងអេស្ប៉ាញ Valencia ជាផ្លូវការណ៏។Kondogbia វ័យ ២៧ ឆ្នាំបានចូលរួមជាមួយ ក្លឹបរបស់គ្រូបង្វឹកលោកDiego Simeone ក្នុងកិច្ចសន្យា ៤ ឆ្នាំនៅក្នុងតម្លៃខ្លួនបិទជិតមួយ ។

ការមកដល់របស់កីឡាករដើមកំណើតបារាំងតែបច្ចុប្បន្នមានសញ្ជាតិអាហ្វ្រិកកណ្តាលរូបនេះ ត្រូវបានគេមើលឃើញថាជាបេក្ខភាពអ្នកជំនួសកីឡាករអន្តរជាតិហ្គាណា Thomas Partey ដែលបានផ្ទេរទៅកាន់ក្រុមកាំភ្លើងធំArsenalនៅថ្ងៃបិទបញ្ចប់ទិញដូរកីឡាករ។ការផ្ទេរនេះកើតមានឡើងដោយយោងទៅតាមច្បាប់លីកកំពូលអេស្បាញ La Liga ដែលបានអនុញ្ញាតបន្ថែម៣០ថ្ងៃទៀតនៅក្រោយពី Partey បានចាកចេញក្នុងតម្លៃទិញផ្តាច់កុងត្រានោះ។ ក្លឹបAt.Madridបានរៀបរាប់ លើគេហទំព័រផ្លូវការណ៏របស់ខ្លួនថា: វត្តមានរបស់ Kondogobia និងធ្វើអោយក្រុមរឹងមាំនៅតំបន់បម្រើនិងរួមចំណែកការពារនិងវាយលុក ។

Kondogbiaក៏ធ្លាប់លេងអោយក្លឹបនៅអេស្បាញមានដូចជា Sevilla មុនពេលចូលរួមជាមួយ Monaco នៅលីគកំពូល បារាំងព្រមទាំង Inter Milan នៅអ៊ីតាលី Serie A ។ ក្រោយធ្លាប់បង្ហាញខ្លួន មាន់គកបារាំងបាន ៥លើក រូបគេបានសម្រេច ចូលសញ្ជាតិសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) នៅឆ្នាំ ២០១៨ ហើយចូលលេងបាន៣ ដងលើឆាកអន្តរជាតិ ពោលគឺការប្រកួតជម្រុះ សម្រាប់ព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ ២០១៩ តែពួកគេមិនបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអេហ្ស៊ីបនោះទេ៕

ពី៖ BBC

Post Top Ad