គាត់គឺជា សមាជិកទី ៧ នៃក្រុមជម្រើសជាតិអង់គ្លេសដែលធ្លាប់នាំក្រុមតោកំណាចអង់គ្លេសដណ្តើមបានពានរង្វាន់ប្រកបដោយកិត្យានុភាពគឺ World Cup នាឆ្នាំ ១៩៦៦ ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយអាល្លឺម៉ង់ខាងលិច។ មរណៈភាពរបស់Stilesគឺបន្ទាប់ពីមិត្តរួមក្រុម Bobby Moore, Alan Ball, Ray Wilson, Gordon Banks, Martin Peters និង Jack Charlton ដែលបានលាចាកលោកទៅហើយនោះ។ សេចក្តីថ្លែងការណ៍ប្រកាសពីមរណៈទុក្ខដែលចេញដោយក្រុមគ្រួសាររបស់គាត់បាននិយាយថា Stiles ដែលមានដើមកំណើតនៅទីក្រុង Manchester ថាពួកគេមានអារម្មណ៏សោកសៅបំផុតក្រោយពីមរណៈភាពរបស់គាត់។
Stiles បានឈ្នះពានរង្វាន់លីកអង់គ្លេសចំនួនពីរនិងពានរង្វាន់អ៊ឺរ៉ុបឆ្នាំ ១៩៦៨ ក្នុងអំឡុងពេលប្រកបអាជីព ១១ ឆ្នាំជាមួយបិសាចក្រហម Man. United ។ គាត់បង្ហាញខ្លួនបានជិត ៤០០ ប្រកួតសំរាប់ក្រុម នៅចន្លោះឆ្នាំ ១៩៦០ និង ១៩៧១ និងបន្តលេងអោយ Middlesbrough និង Preston North End មុនពេលចូលនិវត្តន៍នៅឆ្នាំ ១៩៧៥ ។ គាត់ក៏ធ្លាប់បានដឹកនាំក្លឹប Preston នៅចន្លោះឆ្នាំ ១៩៧៧ និង ១៩៨១ តែមិនទទួលបានជោគជ័យនោះទេកំលុងពេលដឹកនាំ West Bromwich Albion រដូវកាល ១៩៨៥-១៩៨៦៕
ប្រភពពី៖ skysports
ប្រែសម្រួលដោយ៖ Kingsoccer168
No comments:
Post a Comment